វគ្គបណ្ដុះបណ្ដាលដល់ភ្នាក់ងារសុខភាពសត្វភូមិស្ដីពីជំងឺឆ្លងសត្វទៅមនុស្ស និងប្រព័ន្ធរាយការណ៍ពីសត្វមកមនុស្ស និងមនុស្សមកសត្វ។
ចេញ​ផ្សាយ ២៥ កញ្ញា ២០២៤
122

សៀមរាប៖ ថ្ងៃពុធ៨រោច ខែ ភទ្របទ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២៤  លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិស្តីពី ជំងឺឆ្លងពីសត្វទៅមនុស្ស និងប្រព័ន្ធរាយការណ៏ពីជំងឺឆ្លងពីសត្វមកមនុស្ស និងពីមនុស្សមកសត្វ។ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលសិក្ខាកាមជាភ្នាក់ងារសុខភាពសត្វភូមិសរុប ២៦ នាក់ និងមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម ក្រឡាញ់ និងប្រាសាទបាគងសរុបអ្នកចូលរូម ២៩ នាក់ស្រី ៦នាក់។ដែលរៀបចំដោយអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែនដោយមានការគាំទ្រពីអង្គការស្បៀង និងកសិកម្មសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា និងគ្រូបណ្តុះបណ្តាលមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ សុមក្រុមការងារជួយពិនិត្យ។

ចំនួនអ្នកចូលទស្សនា
Flag Counter