សៀមរាប៖ ថ្ងៃសុក្រ១០រោច ខែភទ្របទឆ្នាំ រោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញាធ្ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប្រចំានព្វមាសឆ្នំា២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ចើញចូលរួមពីសំណាក់លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ ប្រធានផ្នែក មន្រ្តីរាជការ លោកនាយខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលព្រៃឈើ លោកនាយខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល និងលោក លោកស្រី ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុង ស្រុក លោក លោកស្រីប្រធានអង្គការដៃគូ គម្រោងនានាក្នុងខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបប្រមាណ ២០០នាក់។ កិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត បានមតិសំណេះសំណាល និងបើកអង្គសិក្ខាសាលា និងផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនរួចមក កម្មវិធីបន្ទាប់គឺ លោក លោកស្រីប្រធានការិយាល័យជំនាញចំណុះមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោកនាយខណ្ឌរដ្ឋបាលជលផល បានធ្វើសេចក្តីរាយការណ៍ជូនអង្គសិក្ខាសាលាពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ពិសេសបញ្ហាប្រឈមនានា និងសំណូមពរ ការពិភាក្សាក្រុមដើម្បីប្រមូលធាតុចូលក្នុងធ្វើឱ្យប្រសើរឡើងវិស័យកសិកម្មរួចមក។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានអាននូវរបាយការណ៍សង្ខេបលទ្ធផលនៃសិក្ខាសាលាជូនអង្គសិក្ខាសាលាទំាងមូលបានជ្រាប។ កម្មវិធីបន្ទាប់ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បូកសរុបលទ្ធផលសិក្ខាសាលានិងបិទកម្មវិធី ។ សូមបញ្ជាក់ផងដែរ ចុងបិទនៃសិក្ខាសាលឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនផងដែរ។