មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានចុះពិនិត្យផលប៉ះពាល់ដំណំាស្រូវដោយទឹកជំនន់កាលពីពេលថ្មីៗនេះ នៅស្រុកជីក្រែង។
ចេញ​ផ្សាយ ០៧ តុលា ២០២៤
48

សៀមរាប៖ ថ្ងៃចន្ទ៥កើតខែ  អស្សុជ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែ តុលា ឆ្នំា ២០២៤ លោក តាន់ ជាយុទ្ធថា  អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកយ៉ាង ប៊ុនធីម មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម  សហការជាមួយលោកស្រី ភូ និមល អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង បានចុះពិនិត្យវាយតម្លៃផលប៉ះពាល់ និងផ្ទៃដីខូចខាតដំណាំស្រូវ ដោយជំនន់ទឹកភ្លៀង នៅស្រុកជីក្រែង។ ក្រុមការងារបានជួបប្រជុំពិភាក្សាមួយក្រុមប្រឹក្សាឃុំពាក់ព័ន្ធ  និងចុះពិនិត្យទីវាល និងធ្វើវាយតម្លៃ។ ប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំជីក្រែងឃុំពង្រក្រោម និងឃុំគោកធ្លកលើ រួមទាំងមេភូមិ សមាជិកភូមិ គឺឃើញថាមានផ្ទៃដីខូចទាំងស្រុងតិចតួច តាមមុខទឹក និងដីស្រែដែលព្រោះនៅចុងខែសីហា និងដើមខែកញ្ញា ក្រោយប្រមូលផលស្រូវស្រាលដើមរដូវ ដើមខែតុលានេះប្រជាកសិករកំពុងធ្វើស្តារឡើងវិញ និងជុសសង្ក្រោះកន្លែងដែលខូច។ 

ចំនួនអ្នកចូលទស្សនា
Flag Counter