ពិធីលែងកូនត្រី និងដំាកូនឈើក្រោមអធិបតីភាពឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅស្រុកវ៉ារិន។
ចេញ​ផ្សាយ ០៧ តុលា ២០២៤
56

សៀមរាប៖ ថ្ងៃចន្ទ៥កើតខែ  អស្សុជ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែ តុលា ឆ្នំា ២០២៤ ខណ្ឌរដ្ឋបាលជលផលសៀមរាប នាយខណ្ឌរដ្ឋបាលជលផល នាយរងខណ្ឌរដ្ឋបាលជលផល និងមន្រ្តីខណ្ឌទាំងអស់ បានចូលរួមពិធីព្រលែងកូនត្រី នៅសហគមន៍អភិរក្សត្រីពូជ ត្រពាំងតាត្រាវ ស្ថិតនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប និងពិធីដាំកូនឈើ  ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីថ្នាក់ដឹកនាំរួមមានឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ឹង គឹមលាង អភិបាលរងនៃគណ:អភិបាលខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោកធិននី ពិធូ អភិបាល នៃគណ:អភិបាលស្រុកវ៉ារិន ក្រោមការចូលពីក្រុមយុវជន និងប្រជាពលរដ្ឋចូលរួមសរុប ១៥០នាក់ ស្រី្ត៣៥នាក់ ។ ត្រីបានពីរដ្ឋបាលជលផល រួមមាន៖ កូន​ត្រី​ប្រាចំនួន ៦០០០កូន  កូនត្រីពោចំនួន ៥០០០កូន កូនត្រីឆ្ពិន ចំនួន ១៤០០០កូន កូនត្រីព្រលូងចំនួន ៥០០០កូន  មេពូជត្រីក្រាញ់ទម្ងន់ ១៥គីឡូក្រាម កូនរាំងចំនួន ២០០ដើម  កូនរំដេញចំនួន ៥០ដើម យកពីខណ្ឌរដ្ឋបាលជលផល។ កម្មវិធីបន្ទាប់គណ:អធិបតី និងអ្នកចូលរួមបន្តដំណើរទៅព្រលែងកូនត្រី នៅទីបញ្ជាការជួរមុខ បញ្ជាការដ្ឋានការពារអាកាស អ ប ក ទិសយោធភូមិភាគ៤   ។ កូនត្រីទំាងនេះបានពីស្ថានីយ៍ស្រាវជ្រាវកសិកម្មទឹកវិលរួមមាន៖ កូនត្រីឆ្ពិនចំនួន ៨០០០កូន  កូនត្រីកាហែចំនួន ៣០០០កូន និងកូនត្រីប្រា អណ្តែង ក្រាញ់ កេស ក្អែក ចំនួន ៣០០០កូន ផងដែរ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter