សៀមរាប៖ ថ្ងៃអង្គារ៦កើត ខែអស្សុជ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នំា២០២៤ សង្កាត់រដ្ឋបាលជលផលប្រាសាទបាគងបានសហការជាមួយ និងសហគមន៍នេសាទកំពង់ភ្លុក ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទដោយឧបករណ៍ខុសច្បាប់បានចំនួន០១ករណី (ធ្វើនេសាទដោយឧបករណ៍លបលូប្រើរបាំងសាច់អួនដែលមានក្រឡាតូចជាង៣សង្ទីម៉ែត្រ)។ បទល្មើសនេះកើតនៅចំណុចទំនប់ហុកឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ដោយក្រុមការងារបានធ្វើកាប់បំផ្លាញចោលឧបករណ៍ខុសនិងច្បាប់នៅនឹងកន្លែងមាន÷+ឧបករណ៍លបលូ ក្បាលលបលូចំនួន០៦គ្រឿង របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រប្រវែង៣០០ម៉ែត្រ
ចម្រឹងចំនួន២០០ដើម និងលែងត្រីចំនួន១០ គីឡូក្រាម។ ដោយប្រើប្រាស់កាណូតចំនួន០២គ្រឿង និងកម្លាំងសរុប០៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម