សៀមរាប៖ ថ្ងៃអង្គារ៦កើត ខែអស្សុជ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នំា ២០២៤ សង្កាត់រដ្ឋបាលជលផលសូទ្រនិគម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងដែនសហគមន៍នេសាទកំពង់ឃ្លាំងបានចំនួន ០២ករណី។ ករណី១-នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង ៣សង់ទីម៉ែត្រ និង ករណី២-ឧបករណ៍ស្បៃមុង ដោយក្រុមការងារបានធ្វើកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖
១-នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង ៣ សង់ទីម៉ែត្រ ក្បាលលបលូ ចំនួន ០៦គ្រឿង របាំងសាច់អួន ប្រវែង ៥០០ម៉ែត្រ ចម្រឹងចំនួន ២០០ដើម ២-នេសាទឧបករណ៍ស្បៃមុង ក្បាលស្បៃមុងចំនួន ០៧គ្រឿង របាំងសាច់ស្បៃមុងប្រវែង ៦០០ម៉ែត្រ ចម្រឹងចំនួន ២០០ដើម និងលែងត្រីចំនួន ២០ គីឡូក្រាម។ ខ្ញុំបានក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម