មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសទីតំាងស្នើសុំបន្តសុពលភាពច្បាប់ចិញ្ចឹមមាន់ខ្នាតតូច នៅស្រុកវ៉ារិន។
ចេញ​ផ្សាយ ០៩ តុលា ២០២៤
42

សៀមរាប៖ ថ្ងៃពុធ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលាឆ្នាំ ២០២៤  លោក ហ៊ុន សុវណ្ណ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការីចំនួន ០១រូប បានសហការជាមួយលោក  ម៉ាន់ សុខន់ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកវ៉ារិន លោកជំទុកទីមួយឃុំសែនណូយ ចុះពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសទីតាំងស្នើសុំបន្តសុពលភាពច្បាប់ចិញ្ចឹមមាន់ខ្នាតតូច ១កន្លែងស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន។ កសិដ្ឋាននេះជាប្រភេទចិញ្ចឹមមាន់យកស៊ុតដែលមានអគាររោងមាន់ចំនួន ៥ខ្នង មានមេមាន់ចំនួន ៧ ០០០ ក្បាល និងផ្តល់ស៊ុតបាន ៤៥០០ គ្រាប់ក្នុងមួយថ្ងៃ។ សូម

ចំនួនអ្នកចូលទស្សនា
Flag Counter