កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្ដីពី ការរកទីតំាងធ្វើចត្តាឡីស័កសត្វស្វានៅការពូជឈើគ្រញូង។
ចេញ​ផ្សាយ ១១ តុលា ២០២៤
68

សៀមរាប៖ ថ្ងៃសុក្រ៩កើត ខែអស្សុជ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៤ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំលោកនាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីចំនួន២ រូប និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅទទួលនិងចូលរួម កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការរកទីតាំង ធ្វើចត្តាឡីស័កសត្វស្វានៅក្នុងចំការពូជឈើគ្រញូងក្រោម អធិបតីភាពឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្ដម អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងជាតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមដំណើរមានលោក គ្រី ម៉:ផល ប្រធាននាយកដ្ឋានសត្វព្រៃ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មន្ត្រីអមដំណើរជាច្រើនរូបទៀត។
ក្នុងឳកាសនេះដែរ ក្រុមការងារបានចុះជ្រើសរើសទីតាំងសំរាប់សាងសង់ រោងធ្វើចត្តាឡីស័កសត្វស្វា ក្រោយមកក្រុមការងារបានរកឃើញទីតាំងល្អ មានលក្ខណៈសមស្របគឺ ទីទួលសុវត្ថិភាពមានទីតាំងជិតប្រភពទឹកល្អហើយមានចម្ងាយប្រហែល៤គីឡូម៉ែត្រពីទីស្នាក់ការកណ្ដាលចម្ការពូជឈើគ្រញូងដែលមាន និយាមកា(០៤០២៣២២- ១៥២០៩៩៤) ក្រោយពីពិនិត្យមើលទីតាំងរួចរាល់ហើយក្រុមការងារបានកំណត់រយៈពេល ១ខែ កន្លះសំរាប់​សាង​សង់លើទំហំដី១,៥ ហិកតា។  ដោយសាងសងទ្រង់ចំនួន៣០ទ្រង់  ទំហំទ្រង់និមួយៗ=៣ មែ់ត្រ×៤ ម៉ែត្រកំពស់៣ម៉ែត្រ  ក្នុងមួយជួរមានទ្រង់ចំនួន៣ ដាក់សត្វស្វាពី១០ក្បាលទៅ១៥ក្បាល បុងធ្វើរោងឱ្យកម្មករចំនួន៦នាក់សម្រាប់ស្នាក់នៅមានទំហំ៤ ម៉ែត្រ ×៦ ម៉ែត្រមួយកន្លែង មានបន្ទាប់ដេក បន្ទាប់ទឹក  សាទែនទឹក មានបន្ទះសូឡាចំនួន៤ ម៉ូទ័របូមទឹកចំនួន១គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter