លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានអមដំណើរឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម ចុះពិនិត្យទីផ្សារប្រមូលផ្ដុំ និងចែកចាយគោ ក្របីរស់នៅក្នុងខេត្តសៀមរាប។
ចេញ​ផ្សាយ ១១ តុលា ២០២៤
37

សៀមរាប៖ ថ្ងៃសុក្រ៩កើត ខែអស្សុជ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៤ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម តំណាងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានចូលរួមអមដំណើរឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម អេង ជាសាន្ត អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យទីផ្សាប្រមូលផ្តុំ និងចែកចាយគោក្របីរស់ (ទីផ្សារគោក្របីរស់) នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ បន្ទាប់មកទៀត ក្រុមប្រតិភូក្រសួងបានបន្ត ចុះពិនិត្យស្ថានភាពសត្តឃាតដ្ឋានគោក្របីនៅភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ និង ភូមិចំបក់ហែរ ឃុំពួក ស្រុកពួក និងបានណែនាំនូវចំណុចកែលំអមួយចំនួនដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពសាច់ និងផលិតផលចាប់ពីដំណើរការពិឃាតរហូតដល់ដឹកជញ្ជូនសាច់ និងការតាំងលក់នៅលើទីផ្សារប្រកបដោយគុណភាព និងអនាម័យដើម្បីសុខមាលភាពដល់អ្នកប្រើប្រាស់។ពេលរសៀលក្រុមការងារបានបន្តដំណើរចុះពិនិត្យស្ថានភាពផលិតកម្មសត្វគោនៅភូមិអូរម្នាស់ ឃុំខ្នារស្តាយ ស្រុកបន្ទាយស្រី ដែលមានចិញ្ចឹមគោសម្រាប់ផ្តល់ជូនកសិករចិញ្ចឹមបន្តនិងផ្ទេរមេគោទៅកសិករផ្សេងទៀតដែលមាននៅស្រុកបន្ទាយស្រី ប្រាសាទបាគង និងស្រុកអង្គរធំ។កសិករចិញ្ចឹមគោសាច់នៅជប់តាត្រាវភូមិឃុំជប់តាត្រាវស្រុកអង្គរធំខេត្តសៀមរាបដែលមានគោសរុបចំនួន១២០ក្បាលនិងកូនគោ៣០ក្បាលដើម្បីផលិតជាគោសាច់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter