មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន ២ករណី ស្ថិតក្នុងដែនសហគមន៍នេសាទអន្លង់សំណរ ស្រុកជីក្រែង។
ចេញ​ផ្សាយ ១៩ តុលា ២០២៤
40

សៀមរាប៖ ថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំរោងឆ ស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ធ្ឆ្នាំ២០២៤ សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ សហគមន៍នេសាទអន្លង់សំណរ និងសហគមន៍នេសាទស្ទឹងជ្រៅបានសហការជាមួយគណ:បញ្ជាការឯកភាពស្រុកដឹកនាំដោយលោក ម៉ូវ ជា អភិបាលរង នៃគណ:អភិបាលស្រុកជីក្រែង បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅដែននេសាទសហគមន៍អន្លង់សំណរ ស្ទឹងជ្រៅ និងមាត់ខ្លានៅចំណុចលូធំ ត្រោះក្រៅអន្លង់អណ្តើក និងតាមាស (ឧបករណ៍ស្បៃមុងចំនួន០១ករណី និងឧបករណ៍ឈ្នក់ចំនួន១ករណី ) ដកហូតយកមកកាប់បំផ្លាញចោលឧបករណ៍នេសាទខុសនឹងច្បាប់នៅនឹងកន្លែងមាន៖
ករណីទី១-ឧបករណ៍ស្បៃមុងចំនួន១៥របាំង ក្បាលស្បៃមុងចំនួន១៥គ្រឿង  របាំងស្បៃមុងប្រវែង៣០០ម៉ែត្រ ចម្រឹងចំនួន១០០ដើម  ករណីទី២.កាប់បង្គោលឈ្នក់ចំនួន៧កន្លែងស្មើនឹង២៨ដើម និងលែងត្រីចំរុះ ចំនួន៣០គីឡូក្រាម ។ ក្រុម

ចំនួនអ្នកចូលទស្សនា
Flag Counter