សៀមរាប៖ ថ្ងៃចន្ទ៤រោច ខែអស្សុជ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រួវនឹងថ្ងៃទី២១ ខែតុលា ឆ្នំា២០២៤ រដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលកំពង់ក្តី សហការជាមួយឧទ្យានុរក្សបរិស្ថានប្រើប្រាស់ច្រើនយ៉ាងស្នាក់ការអន្លង់សំណរ និងហគមន៍នេសាទជីក្រែង បានប្រើប្រាស់កាណូតចំនួន២គ្រឿង កម្លាំងសរុប១២នាក់ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅដែននេសាទសហគមន៍ជីក្រែងចំណុចប្រអប់អ្នកល្វា និងកក់ប្រាំងជាប់ព្រំប្រទល់ខេត្តកំពង់ធំបានចំនួន១ករណី។ ដោយប្រើប្រាស់ឧបករណ៍ស្បៃមុង ក្រុមការងារបានដកហូតយកមកកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ ក្បាលស្បៃមុងចំនួន១៥គ្រឿង របាំងស្បៃមុងប្រវែង៧០០ម៉ែត្រ ចម្រឹងចំនួន២០០ដើម និងលែងត្រីចំរុះចំនួន៥០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម