សៀមរាប៖ ថ្ងៃពុធ៦រោច ខែអស្សុជ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងសហការី បានអមដំណើរឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណ:អភិបាលខេត្ត ចុះចែកស្រូវពូជ និងជីគីមី ជូនដល់កសិករចំនួន៧៧គ្រួសារ ដែលមកពីឃុំចំនួន៣ គឺឃុំជីក្រែងចំនួន៤៧គ្រួសារ ឃុំគោកធ្លកលើចំនួន២៥ គ្រួសារ និងឃុំពង្រក្រោមចំនួន៥គ្រួសារ សម្រាប់យកទៅដាំដុះស្តារឡើងវិញ លើផ្ទៃដីដែលទទួលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកន្លងមក។ពិធីនេះបានរៀបចំធ្វើឡើងក្នុងបរិវេណសាលាឃុំជីក្រែង ដោយមានការចូលរួមពីលោក ម៉ូវ ជា អភិបាលរង នៃគណៈអភិបាស្រុកជីក្រែង លោកប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោកស្រី ភូ និមល អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក លោកស្រី ឭ ចិន្ថា មេឃុំជីក្រែង ក្រុមប្រឹក្សាឃុំគោកធ្លកលើ និងឃុំពង្រក្រោម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម