ពិធីប្រកាសបើកដំណើរការសត្តឃាតដ្ឋានថ្មី នៅស្រុកអង្គរធំ ខេត្តសៀមរាប។
ចេញ​ផ្សាយ ២៨ តុលា ២០២៤
47

សៀមរាប៖ ថ្ងៃចន្ទ១១រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រួវនឹងថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៤  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងសហការី  លោក អភិបាលរងស្រុកអង្គរធំ លោកអនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងមានការចូលរួមពីអាជ្ញាធរស្រុកអង្គរធំ បានចូលរួមបើកឱ្យដំណើរការសត្តឃាតដ្ឋានថ្មីរបស់លោករួន ចំរើន ស្ថិតនៅភូមិ សណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។  ក្នុងពិធីប្រកាសបើកដំណើរនេះ មន្រ្តីជំនាញបានធ្វើផ្សព្វផ្សាយច្បាប់ស្តីអំពី សុខភាពសត្វ និងផលិតកម្មសត្វ លិខិតបទដ្ឋានគតិយុត្តិបសុពេទ្យ ការធ្វើអនាម័យសាច់សត្វ និងបទបញ្ជាផ្ទៃក្នុងនៅសត្តឃាតដ្ឋាន។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ២៥នាក់ស្រី០៤នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter