សៀមរាប៖ ថ្ងៃសុក្រ១កើត ខែកត្តិក ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានទទួលជួបសំណេះសំណាលជាលោកស្រី សាខន សុផានីនាយិការងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងសមាជិកសរុបចំនួន៣០នាក់ អញ្ជើញ មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពត និងខេត្តតាកែវ។ នៅពេលរសៀល លោកអនុប្រធានបានជូនក្រុមប្រតិភូចុះពិនិត្យ និងដកស្រង់បទពិសោធន៍ការងារដាំដុះដំណាំបន្លែក្នុងសហគមន៍កសិកម្មសុវត្ថិធម្មជាតិក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ចំការបន្លែសុវត្ថិភាពហុងអេកូហ្វាម និងសហគមន៍កសិកម្មកន្រ្ទាំងបល្ល័ង្ករស្មីស្ត្រីសាមគ្គីផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម