បទល្មើសជលផលចំនួន ១ករណី ស្ថិតក្នុងដែនសហគមន៍នេសាទអន្លង់សំណរ ស្រុកជីក្រែង។
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០២៤
57

សៀមរាប៖ ថ្ងៃសុក្រ១កើត ខែកត្តិក ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤  ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងសង្កាត់រដ្ឋបាលជលផលកំពង់ក្តី សហការជាមួយគណ:បញ្ជាការឯកភាពស្រុកជីក្រែង ឧទ្យានុរក្សបរិស្ថានប្រើប្រាស់ច្រើនយ៉ាងស្នាក់ការអន្លង់សំណរ សហគមន៍នេសាទជីក្រែង និងសហគមន៍នេសាទអន្លង់សំណរ ដែលដឹកនាំដោយលោក ម៉ូវ ជា អភិបាលរងនៃគណ:អភិបាលស្រុក ចុះបង្រ្កាបបទល្មើសនេសាទ នៅក្នុងដែននេសាទសហគមន៍អន្លង់សំណរ ចំណុចឃុំអន្លង់សំណរ ស្ពានត្នោត និងឃុំល្វែងឬស្សី ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងចំនួន០១ករណី។ ក្រុមកាងារបានសម្រេចដកហូតយកមកកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសនឹងច្បាប់នៅនឹងកន្លែងមាន៖ ១-ឧបករណ៍ស្បៃមុងចំនួន ៤០របាំង  ក្បាលស្បៃមុងចំនួន ៨៥គ្រឿង របាំងស្បៃមុងប្រវែង២០០០ម៉ែត្រ  ចម្រឹងចំនួន៤០០ដើម និងបានលែងត្រីចំរុះចំនួន ៥០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter