ថ្នាក់ដឹកនំាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយកចិត្តទុក្ខដាក់ខ្ពស់លើការការពារកន្លែងអភិរក្សជលផល។
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២៤
42

សៀមរាប៖ ថ្ងៃអាទិត្យ៣កើត ខែកក្ដិក ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នំា២០២៤ លោក ធិននី សុទ្ធីនាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងលោកស្រី កែវសុភៈ បានដឹកនាំផ្នែករដ្ឋបាលជលផលចុងឃ្នៀស ផ្នែករដ្ឋបាលជលផលដំដែក ផ្នែកវារីវប្បកម្ម ផ្នែករដ្ឋបាល សង្កាត់រដ្ឋបាលជលផលប្រាសាទបាគង សង្កាត់រដ្ឋបាលជលផលភ្នំក្រោមនិង សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ អមដំណើរ ឯកឧត្តមពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានការអញ្ជើញចូលរួមពីលោកនាយនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចុះសួរសុខទុក្ខដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិដែលប្រចាំការនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រមទាំងនាំយកនូវអំណោយឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវគ្រឿងឧបភោគបរិភោគ រួមមាន៖ ១-ថវិកាចំនួន៥.០០០.០០០ រៀល  ២-ប្រេងម៉ាស៊ូតចំនួន១.០០០ លីត្រ ៣-អង្ករចំនួន ២០០គីឡូក្រាម ៤-បន្លែចម្រុះមួយចំនួន និងសាច់ជ្រូកចំនួន១៥ គីឡូក្រាម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter