សៀមរាប៖ នៅថ្ងៃអង្គារ៥កើត ខែកក្ដិក ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ខែ វិច្ឆិកា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បានសហការជាមួយឧទ្យានុរក្សបរិស្ថានប្រើប្រាស់ច្រើនយ៉ាងអន្លង់សំណរ សហគមន៍នេសាទអន្លង់សំណរ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅក្នុងដែននេសាទសហគមន៍អន្លង់សំណរ ចំណុចឃុំអន្លង់សំណរ ស្ពានត្នោត និងឃុំល្វែងឬស្សី (ឧបករណ៍ស្បៃមុង)ចំនួន០១ករណី ដកហូតយកមកកាប់បំផ្លាញចោលឧបករណ៍នេសាទខុសនឹងច្បាប់នៅនឹងកន្លែងរួមមាន៖ ១-ក្បាលស្បៃមុងចំនួន៩៥គ្រឿង ២-របាំងស្បៃមុងប្រវែង២៥០០ម៉ែត្រ ៣-ចម្រឹងចំនួន៥០០ដើម និងបានលែងត្រីចំរុះចំនួន១០០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម