ការបង្រ្កាបបទល្មើសជលផលអនុវត្តដូចភ្លៀងរលឹម។
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០២៤
32

សៀមរាប៖ ថ្ងៃពុធ៦កើត ខែកត្តិក ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នំា២០២៤  ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម សហជាមួយសហគមន៍នេសាទចុងឃ្នៀសបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ២ ករណី។ នៅចំណុចខាងលិចភ្នំក្រោម ចំណុចជ្រោយស្តី និងចំណុចជ្រោយថ្គោល ក្នុងដែននេសាទសហគមន៍ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ហើយក្រុមការងារបានសម្រេចធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ស្តីពីជលផលនៅនឹងកន្លែង។ ករណីទី១ ប្រើឧបករណ៍លបក្រឡាញឹកមាន៖ ក្បាលលបចំនួន០៣គ្រឿង  របាំងសាច់អួនក្រឡាតូចជាង០,០៣ម៉ែត្រប្រវែង  ៣០០ម៉ែត្រ និងចម្រឹងចំនួន ១៥០ដើម ករណីទី២ ដោយប្រើឧបករណ៍ស្បៃមុងមាន៖ ក្បាលលូស្បៃមុងចំនួន ០៨គ្រឿង  របាំងសាច់ស្បៃប្រវែង ៤០០ម៉ែត្រ ចម្រឹងចំនួន   ១៥០ដើម និងលែងត្រីចំនួន១០គីឡូក្រាម។ ក្នុងប្រតិបត្តិការនេះមន្រ្តីជំនាញប្រើប្រាស់កម្លាំងសរុប ០៥នាក់  និងកាណូតចំនួន០១គ្រឿង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter