សៀមរាប៖ ថ្ងៃព្រហស្បតី៍៧កើត ខែក្តិក ឆ្នំាថោះរោងឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការីបានអមដំណើរគណៈប្រតិភូត្រីវិស័យមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទស្សនៈកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។ ក្នុងដំណើរក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងទាំងបី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរឃុំ ស្រុក សមាជិកសហគមន៍ សរុបប្រមាន៦០នាក់ ស្រី១២នាក់។ ដំណើរទស្សនៈកិច្ចមានគោលបំណង គឺពិនិត្យអំពីដំណើរការរបស់សហគមន៍ និងសិក្សាពីលទ្ធភាពជួយគាំទ្រសហគមន៍របស់ក្រុមការងារត្រីវិស័យ លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្តជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម