សៀមរាប៖ ថ្ងៃសុក្រ៨កើត ខែកត្តិក ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នំា ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនំាដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមានអញ្ជើញចូលរួមពីសំណាក់ លោកនាយខណ្ឌរដ្ឋបាលជលផល នាយរងខណ្ឌ នាយផ្នែក នាយរងផ្នែក នាយសង្កាត់ព្រៃឈើ ជលផល មន្រ្តី និងលោក លោកស្រីជាប្រធានការិយាល័យជំនាញ មន្រ្តីរាជការទំាងអស់ក្រោមឱវាទ្យមន្ទីរបានចូលរួមក្នុងពិធីអបអរសាទរដាំដើមឈើលើដងផ្លូវ៣៨ខ្សែដើម្បីសុខុមាលភាព និងសោភ័ណភាពទីក្រុងសៀមរាប។ កម្មពីធីដំាកូនឈើចាប់ពីផ្លូវផ្សារញ៉ែរហូតដល់់ក្រវ៉ាន់ក្រុងគ្រួស ការជីករណ្តៅនិងដាំឈើប្រភេទឈើប្រណីតប្រភេទធ្នង់ អស់សរុបចំនួន១២១ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម