សៀមរាប៖ ថ្ងៃអាទិត្យ១០កើត ខែកត្តិក ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងសហគមន៍នេសាទមាត់ខ្លា បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដោយឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ នៅក្នុងដែននេសាទសហគមន៍មាត់ខ្លានិងស្ទឹងជ្រៅចំណុចវាលហា ឆេះកែវបានចំនួន ០១ករណី។ ក្រុមការងារបានសម្រេចកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់កន្លែងមាន៖ សាច់ឈ្នក់ទំហំបណ្តោយ១៥ម៉ែត្រ ទទឹង១៥ម៉ែត្រ ជម្រៅ៤ម៉ែត្រ ក្រឡា០.៨សង់ទីម៉ែត្រ ចំនួន០១គ្រឿង អាគុយ៤០អំពែរ ចំនួន ០១ គ្រឿង អំពូលភ្លើងពណ៌ ចំនួន០១គ្រឿង កាប់បង្គោល ០៦កន្លែង និងបង្គោលចំនួន ២៤ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម