សៀមរាប៖ ថ្ងៃចន្ទ១១កើត ខែកត្តិក ឆ្នំារោងឆស័កព.ស ២៥៦៨ ត្រួវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២៤ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ និងនាយសង្កាត់រដ្ឋបាលព្រៃឈើក្រឡាញ់ ចុះប្រចាំការហើយសហការជាមួយកងកម្លាំងភូមិភាគទី៤ និងមន្ត្រីកិច្ចសន្យាប្រចាំការចម្ការគ្រញូង បានចុះល្បាតក្នុងចំការពូជឈើគ្រញូងនៅចំណុចភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រខេត្តសៀមរាប។ ជាលទ្ធផល ក្រុមការងារចម្រុះបានចុះល្បាត៣ចំណុច៖ ១-ចំណុចព្រំប្រទល់ប្រព័ន្ធខាងកើតរោងគោ (អូរក្រូច) ២-ចំណុចខាងជើងក្រោលគោ ត្រពងលលក និង ៣-ចំណុចខាងកើតត្រពាំង តាយឹង ជាដើមត្រាច ជាប់ប្រព័ន្ធដាច់។ ក្នុងការចុះប្រត្តិបត្តិការនេះ ពុំបានជួបបទល្មើសអ្វីឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម