ប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ។
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០២៤
40

សៀមរាប៖ ថ្ងៃអង្គារ១២កើត ខែកត្តិក ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នំា២០២៤ លោក ហាយ យង់ អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប  បានដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសហគមន៍នេសាទចុងឃ្នៀស ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលចាប់ពីចំណុចចុងស្ទឹងអារញ្ញ ភូមិអារញ្ញ សង្កាត់សៀមរាប ដល់ទំនប់ព្រហូត សង្កាត់ជ្រាវ ក្រុងសៀមរាប ក្រុមការងារបានរុះរើ និងកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលចោលនៅនឹងកន្លែងបានចំនួន០១ ករណី។ ធ្វើនេសាទដោយឧបកណ៍លបរ៉ាវមានក្រឡាតូចជាង០,០៣ម៉ែត្រ  ក្នុងនោះមាន៖ ក្បាលលបចំនួន ០៨គ្រឿង របាំងសាច់អួនប្រវែង១ ៦០០ម៉ែត្រ ចម្រឹងចំនួន ៥០០ដើម ព្រលែងត្រីចម្រុះចំនួន ៣០គីឡូក្រាម កម្លាំងចូលរួមសរុប ១៣នាក់ ប្រើប្រាស់កាណូតចំនួន ០២គ្រឿង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter