លោក ម៉ុង ប៊ុនលីមនាយ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងសហការី សហការជាមួយកងកម្លាំងភូមិភាគទី៤និង កម្លាំងមន្ត្រីកិច្ចសន្យាប្រចាំការនៅក្នុងចម្ការពូជឈើគ្រញូង ចុះល្បាតក្នុងចម្ការពូជគ្រញូង ប្រទះឃើញមានការ ដាក់អន្ទាក់ចាប់សត្វព្រៃនៅក្នុងចម្ការ ដោយជន មិនស្គាល់អត្តសញ្ញាណ។ ក្រុមការងារយើងបាន ដកហូតអន្ទាក់នោះបាន ចំនួន៥៦ អន្ទាក់នៅក្នុងនោះរួមមាន៖អន្ទាក់ធ្វើអំពីពីខ្សែកាមមានចំនួន៤០អន្ទាក់ និងអន្ទាក់ធ្វើអំពីខ្សែគោមានចំនួន១៦អន្ទាក់។ ក្រុមការងារបានប្រទះឃើញមានជនល្មើសចូលលប់លួច កាប់ដើមទ្រយឹង ជាប្រភេទឈើប្រណីតដែលមានមុខកាត់២០សង់ទីម៉ែត្រ ជនល្មើសបានរត់គេចខ្លួនបាត់។ ក្រុមការងារយើង បន្តស្រាវជ្រាវរកជនល្មើសដែលកាប់ដើមឈើ ចំណែកអន្ទាក់សត្វទាំង៥៦ បានយកមករក្សាទុកនៅទីស្នាក់ការកណ្ដាលស្ថិតនៅក្នុងភូមិ ត្រពាំងថ្មឃុំឃុនរាមស្រុកបន្ទាយស្រី ខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម