សៀមរាប៖ ថ្ងៃពុធ៥រោច ខែកត្តិក ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នំា២០២៤ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្មបានសហការជាមួយអង្គការ អាយ ឌី អី ( iDE ) គម្រោងស៊ី ស្មាត( Csmart ) បានផ្ដល់បណ្តុះបណ្តាលស្តីពី "វិធានសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការប្រើប្រាស់ថ្នាំកសិកម្ម និងការគ្រប់គ្រងសំណល់ថ្នាំកសិកម្ម" ដល់កសិករនៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានកសិករចូលរួមសរុប ២៧ នាក់ស្រី ១៩នាក់។ គោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីធ្វើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវជី និងថ្នំាកសិកម្ម និងលើកកម្ពស់ការយល់ដឹងសាធារណៈក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មប្រកបដោយសុវត្ថិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម