ទិវាស្រែផលិតកម្មគ្រាប់ពូជស្រូវ នៅភូមិតាព័រ២ ឃុំពង្រក្រោម ស្រុកជីក្រែង។
ចេញ​ផ្សាយ ២២ វិច្ឆិកា ២០២៤
92

សៀមរាប៖ ថ្ងៃព្រហត្បតី៍៦រោច ខែកត្តិក ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហៃ វាសនា  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមអធិបតីភាពក្នុងទិវាស្រែផលិតកម្មគ្រាប់ពូជស្រូវ  នៅក្នុងសហគមន៍កសិកម្មពង្រក្រោមសាមគ្គីជោគជ័យ ក្នុងភូមិតាព័រ២ ឃុំពង្រក្រោម ស្រុកជីក្រែង។ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងមន្ទីរបរិស្ថាន អាជ្ញាធរស្រុកជីក្រែង អាជ្ញាធរឃុំពង្រក្រោម សមាជិកសហគមន៍ និងកសិករ មិនមែនជាសមាជិក សហគមន៍កសិកម្ម សរុប៦៣នាក់ ស្រី ២៨នាក់។ កម្មវិធីនេះ រៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសហការជាមូយអគ្គនាយកដ្ឋានកសិកម្ម ក្រោមកិច្ចគំាទ្រឧបត្តម្ភគម្រោងលើកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប។ ដែលក្នុងនោះទទួលបានទិន្នផលស្រូវជាមធ្យម តាមរយ:នៃការស្ទង់ទទួលបាន ៣,៥០ គីឡូក្រាមក្នុង១ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter