សៀមរាប៖ ថ្ងៃអង្គារ១១រោច ខែកត្តិក ឆ្នំារោងឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នំា២០២៤ លោកស្រី មុយ សុភេន អនុប្រធានការិយាល័យសហគមន៍កសិកម្ម និងជាមន្ត្រីអនុវត្តកម្មវិធីASPIRE-AT លោក លី ពន្លឺ ប្រធានការិយាល័យតាមដាន និងវាយតម្លៃ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក សួន សិលា ទីប្រឹក្សាគម្រោងកម្មវិធី ASPIRE-AT ចុះជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មកសិកររីកចំរើនក្របីរៀល នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ គោលបំណងនៃការប្រជុំដើម្បីប្រមូលធាតុចូល និងតម្រង់ទិសអំពីការរៀបចំផែនការអាជីវកម្មបន្លែ របស់សហគមន៍កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម