កម្មវិធីឡជីវឧស្ម័ន ខេត្តសៀមរាប។
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២៤
27

សៀមរាប៖ ថ្ងៃអង្គារ១១រោច ខែកត្តិក ឆ្នំារោងឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នំា២០២៤ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានកម្មវិធីឡជីវឧស្ម័នខេត្ត និងសហការីចូលរួមប្រជុំគណៈកម្មាធិការប្រតិបត្តិកម្មវិធីឡជីវឧស្ម័នជាតិប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ក្រោមអធិបតិយភាពឯកឧត្តម ឱម គីមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិកម្មវិធីឡជាតិ។ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានផលិតកម្មសត្វ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គោលដៅទាំង១៤ និងមន្ត្រីកម្មវិធីឡជីវឧស្ម័នជាតិសរុបប្រមាណ៦២នាក់ ស្រី៨នាក់។ រសៀលថ្ងៃដដែល សិក្ខាកាមបានចុះទស្សនកិច្ចសិក្សាកសិដ្ឋានលោកស្រី ប្រាក់ សុផល ស្ថិតនៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ដែលបានចិញ្ចឹមជ្រូកសហការជាមួយក្រុមហ៊ុនបេតាក្រូមានរោងចិញ្ចឹមបែបទំនើប(E-Wep)៦រោងបិតជិត និងមានជ្រូកសាច់ ៤ ២០០ក្បាល ដោយប្រើប្រាស់ថាមពលពីលាមកជ្រូកបំលែងជាឧស្ម័នសម្រាប់ក្នុងដំណើរការម៉ាស៊ីនភ្លើងដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។

ចំនួនអ្នកចូលទស្សនា
Flag Counter