សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍១៣រោច ខែកត្តិក ឆ្នំារោងឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តដែលដឹកនាំដោយលោក មាស ហ្វានី ប្រធានការិយាល័យផែនការ គណនេយ្យ បានដឹកនំាសហការី ចុះផ្សព្វផ្សាយបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ និងព័ត៌មានស្ថិតិកសិកម្ម នៅភូមិគោកត្រាច ឃុំរើល ស្រុកពួក។ ក្នុងពិធីនេះក៏មានអញ្ជើញចូលរូមតំណាងអាជ្ញាធរឃុំរើល លោក ម៉ាន់ ចែម ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកពួក និងបងប្អូនប្រជាកសិករសរុប៣៩នាក់ ស្រី២៥នាក់។ កម្មវិធីនេះគំាទ្រដោយថវិកាកម្មវិធីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឆ្នំា ២០២៤។គោលបំណងកម្មវិធីគឺ៖ ១-ជម្រុញប្រជាកសិករឱ្យបានយល់ដឹងវិធីសាស្រ្តប្រមូលទិន្នន័យស្រូវ ២-ដើម្បីស្វែងយល់ និងវិភាគតុល្យភាពស្បៀងប្រចំាឆ្នំា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម