សៀមរាប៖ ថ្ងៃព្រហស្បតិ៍១៣រោច ខែកត្តិក ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រួវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នំា២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានអមដំណើរឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងដឹកនាំកម្លាំងចម្រុះសរុបចំនួន២៧នាក់ ប្រើប្រាស់កាណូតចំនួន០៤គ្រឿង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រក្រុងសៀមរាប និងស្រុកពួក។ ជាលទ្ធផលក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផល នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង០,០៣ម៉ែត្រ បានចំនួន០១ករណី រួមមាន៖ក្បាលលប ចំនួន១២គ្រឿង របាំងសាច់អួន ប្រវែង១២០០ម៉ែត្រ ចម្រឹង ចំនួន៦០០ដើម ព្រលែងត្រីចម្រុះ ចំនួន៣០គីឡូក្រាម។ សៀមរាប៖ ថ្ងៃព្រហស្បតិ៍១៣រោច ខែកត្តិក ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រួវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នំា២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានអមដំណើរឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងដឹកនាំកម្លាំងចម្រុះសរុបចំនួន២៧នាក់ ប្រើប្រាស់កាណូតចំនួន០៤គ្រឿង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រក្រុងសៀមរាប និងស្រុកពួក។ ជាលទ្ធផលក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផល នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង០,០៣ម៉ែត្រ បានចំនួន០១ករណី រួមមាន៖ក្បាលលប ចំនួន១២គ្រឿង របាំងសាច់អួន ប្រវែង១២០០ម៉ែត្រ ចម្រឹង ចំនួន៦០០ដើម ព្រលែងត្រីចម្រុះ ចំនួន៣០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម