សៀមរាប៖ ថ្ងៃព្រហស្បតិ៍១៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការីសហការជាមួយលោកស្រី ភូ និមល អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែងបានចុះអនុវត្តសកម្មភាពការងារអធិការកិច្ចមានលទ្ធផលដូចខាងក្រោម៖១-បានត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុង ចរាចរណ៍ទិញលក់ចែកចាយ លើទីផ្សារក្នុងស្រុកជីក្រែង សរុបបានចំនួន០៩ដេប៉ូ ក្នុងនោះបានធ្វើកំណត់ហេតុត្រួតពិនិត្យ០៦ដេប៉ូ និងបានណែនាំផ្ទាល់មាត់០៣ដេប៉ូ ២-បានណែនាំការអនុវត្តការតាំងលក់ល្អ តាមប្រភេទ ជី ថ្នាំកសិកម្ម និងការតាំងលក់បានត្រឹមត្រូវ មានរបៀបរៀបរយស្របតាមបច្ចេកទេស និង៣-បានពន្យល់រំលឹកដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម