សៀមរាប៖ ថ្ងៃអាទិត្យ១កើត ខែមិគសិរ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលក្រស្រឡាញ់ សង្កាត់រដ្ឋបាលជលផលពួក គណៈកម្មកា សហគមន៍នេសាទកែវពណ៍ បានចុះទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងដែនសហគមន៍នេសាទចាប់ពីចំណុចថ្នល់តាចិនជាលទ្ធផលបង្ក្រាបបានចំនួន២ករណី ដែលជាបទល្មើសជលផល ហើយក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ស្តីពីជលផលនៅនឹងកន្លែងមាន៖ ករណីទី១ឧបករណ៍លបលូព -ក្បាលលបលូចំនួន៥គ្រឿង -របាំងសាច់អួនតូចជាងបីសង់ទីម៉ែត្រប្រវែង ២ ០០០ម៉ែត្រ -ចម្រឹងចំនួន ៨០០ដើម -លែងត្រីចំនួន ២០ គីឡូក្រាម និងករណីទី២ ឧបករណ៍លូស្បៃម៉ុង -លូស្បៃមុងចំនួន៨ គ្រឿង -របាំងស្បៃមុង១ ៤០០ម៉ែត្រ -ចម្រឹងចំនួន ៦០០ដើម -ព្រលែងត្រីចំនួន ១៥គីឡូក្រាម។ ការទប់ស្កាត់នេះបានប្រើប្រាស់កំលាំងសរុបចំនួន ៦នាក់ កាណូត១គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម