សៀមរាប៖ ថ្ងៃចន្ទ២កើត ខែមិគសិរ ឆ្នំារោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោកស្រី មុយ សុភេន អនុប្រធានការិយាល័យ បានចុះបង្វឹកថ្នាក់ដឹកនាំសហគមន៍កសិកម្មនគរភាសជោគជ័យរស្មីសាមគ្គី នៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ដែលមានអ្នកចូលរួមសរុប ១៣នាក់ ស្រី១៣នាក់។ គោលបំណងនៃការចុះបង្វឹកនេះគឺ ដើម្បីជួយថ្នាក់ដឹកនាំសហគមន៍មានសមត្ថភាពអំពីការគ្រប់គ្រងសហគមន៍កសិកម្ម និងការរៀបចំផែនការអាជីវកម្មមាន់ស្រុក ក្រោមការជួយគាំទ្រពីកម្មវិធី ASPIRE-AT។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម