សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍៥កើត ខែមិគសិរ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រួវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នំា២០២៤លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានចូលរួមសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញចំពោះការអនវត្តច្បាប់ស្តីពីសហគមន៍កសិកម្មដោយសហគមន៍កសិកម្ម នៅស្ថានីយ៍កសិកម្មទឹកវិល ក្រោមអធិបតីភាព លោក យន ទ្រី អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យសហគមន៍កសិកម្ម រាជធានីខេត្ត ដែលមានអ្នកចូលរួមសរុបប្រមាណ ៥២នាក់ ស្រី៥នាក់។ គោលបំណងនៃសិក្ខាសាលា គឺ១-ពិនិត្យមើលលើដំណើរការរបស់សហគមន៍កសិកម្មតាមបណ្តារាជធានីខេត្ត ថាតើអនុវត្តស្របតាមច្បាប់ស្តីពីសហគមន៍កសិកម្មកំរិតណា? ២-ស្វែងយល់ពីបញ្ហាប្រឈម និង៣-ដើម្បីផ្តល់ជូនជាដំណោះស្រាយដល់សហគមន៍កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម