សៀមរាប៖ ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័កព.ស២៥៦៨ត្រូវនឹងថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី ជូនដំណើរក្រុមការងារអន្តរក្រសួង មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យនិងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្រប បន្លែ បំពាក់ដោយម៉ូទ័របូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យ ដែលគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មកសិកម្ម នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម សម្រាប់សហគមន៍ផលិតកម្មបន្លែ ប្រាំបួននាងនួនចាន់ស ប្រើប្រាស់ស្រោចស្រព បន្លែនៅរដូវប្រាំងពេលខ្វះខាតទឹក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម