សៀមរាប៖ ថ្ងៃអង្គារ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុកអមដំណើរដោយលោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និង សហការី លោកវរសេនីយ៍ត្រី ហ៊ូ ផលរិន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង សហការី លោក ម៉ាន់ ផុន ប្រធានសហគមន៍នេសាទកំពង់ភ្លុក ក្រុមការងារ បានចុះត្រួតពនិត្យមើលការធ្វើនេសាទដោយឧបករណ៍ លបរ៉ាវ ក្នុងភូមិសាស្រ្តឃុំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រុមការងារបានសង្កេតឃើញថា ការធ្វើនេសាទដោយឧបករណ៍ លបរ៉ាវ របស់ប្រជានេសាទក្នុងឃុំកំពង់ភ្លុក គឺអនុវត្តបានត្រឹមត្រូវតាមច្បាប់ស្តីពីជលផលគឺប្រើក្រឡាចាប់ពី៣សង់ទីម៉ែត្រឡើង នាឱកាសនោះដែរក្រុមការងារបានធ្វើការសំភាសន៍ជាមួយប្រជានេសាទដែលប្រកប របរដាក់ លបរ៉ាវ អំពីស្ថានភាពផលត្រីនាពេលនេះ ពួកគាត់បានប្រាប់ថាផលត្រីឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ហើយប្រភេទត្រីដែលបាត់មុខយូរឆ្នាំមកហើយ ឃើញមានវត្តមានមកវិញដូចជាប្រភេទត្រី ត្រសក់ គ្រំ ព្រួល ក្បក ដៀប គល់រាំង តាអោន ... ហើយប្រភេទត្រីដែលធ្លាប់មានកន្លងមក ក៍ឃើញមានការកើនឡើងដែរ ពួកគាត់មានការសប្បាយរីករាយ និងសូមថ្លែងអរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម សមត្ថិច្ចពាក់ព័ន្ឋ ជាពិសេសមត្ថកិច្ចជលផលគ្រប់ជាន់ថ្នាក់ និងក្រុមអន្តរាគមន៍ថ្នាក់ជាតិប្រចាំស្នាក់ការកំពង់ភ្លុក ដែលបានខិតខំបំពេញកិច្ចការងារបង្រ្កាបបទល្មើសជាប្រចាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម