ដំណើរទស្សនកិច្ចសិក្សាផលិតកម្មបន្លែរបស់កសិករគម្រោងនើឆ័រ ។
ចេញ​ផ្សាយ ១២ ធ្នូ ២០២៤
113

សៀមរាប៖ ថ្ងៃព្រហស្បតិ៍ត​១២កើត ខែមិគសិរ ឆ្នាំរោង​ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤  ក្រុមការងារការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានចូលរួមសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាផលិតកម្មបន្លែសុវត្ថិភាពរបស់កសិករ និងមន្រ្តីកសិកម្មចំនួន៣៨នាក់ ក្នុងគម្រោងនើឆ័រ (Nature) ខេត្តបន្ទាយមានជ័យទៅសហ គមន៍កសិកម្មសុវត្ថិភាពធម្មជាតិនៅភូមិជ្រៃជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។ ទស្សនកិច្ចសិក្សានេះមានគោលបំណងគឺ ដើម្បីឱ្យកសិករធ្វើការផ្លាស់ប្ដូរបទពិសោធន៍ និងស្វែងយល់បន្ថែមលើបច្ចេកទេសនៃការដំាបន្លែ និងទីផ្សារដល់កសិករក្នុងគម្រោងនើឆ័រ ( Nature)។

ចំនួនអ្នកចូលទស្សនា
Flag Counter