វិធានការពង្រឹងការប្រើប្រាស់ជី និងថ្នំាកសិកម្មឱ្យមានសុវត្ថិភាពខ្ពស់។
ចេញ​ផ្សាយ ១៣ ធ្នូ ២០២៤
97

សៀមរាប៖ ថ្ងៃព្រហស្បតិ៍ត​១២កើត ខែមិគសិរ ឆ្នាំរោង​ ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក ខិ ចាន់ប៊ុណ្ណារិទ្ធ អនុប្រធាន​ការិយាល័យនីតិកម្មកសិកម្មបានដឹកនំា​សហការី​បានចុះអនុវត្តសកម្មភាពការ​ងារ​អធិការកិច្ចការតំាងលក់ដុំ លក់រាយនូវជីថ្នំាកសិកម្មបានចំនួន២ស្រុក ក្នុងនោះស្រុកប្រាសាទបាគងចំនួន ៤ដេប៉ូ និងស្រុកសូទ្រនិគមចំនួន ៦ដេប៉ូ សរុបទំាងអស់ចំនួន ១០ដេប៉ូ។ ជាមួយគ្នានេះក្រុមការងារបានធ្វើកំណ​ត់ហេតុត្រួតពិនិត្យ០៦ដេប៉ូ​ និងបានណែនាំផ្ទាល់មាត់០៤ដេប៉ូ​  ពុំមានបទល្មើសគួរកត់សំគាល់ឡើយ។ គោលបំណងនៃការចុះអធិការកិច្ចនេះ គឺ១-ដើម្បីក្រើនរំលឹកដល់បងប្អូនជាអាជីវករយើងឱ្យអនុវត្តការតាំងលក់ល្អ តាមប្រភេទ ជី ថ្នាំកសិកម្ម មានរបៀបរៀបរយស្របតាមបច្ចេកទេស និង២-ការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថានជុំវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter