សៀមរាប៖ នាព្រឹកថ្ងៃសុក្រ១៣កើត ខែមិគសិរ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នំា២០២៤លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរតំណាងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនំាសហការីជំនាញពាក់ព័ន្ធប្រជុំជាមួយគណៈប្រតិភូ General Administrative Station of Seeds នៃខេត្ត Zhejian នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកនាយក Shi Junsheng នៅសាលប្រជុំធំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុប ១៧ នាក់ស្រី១ នាក់។ គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ និងស្វែងរកការរិតចំណងសាមគ្គីភាព និងសហប្រតិបត្តិការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងខេត្ត Zhejian។ ក្នុងឱកាសនេះដែរភាគីចិនបានចាប់អារម្មណ៍ខ្ពស់ចំពោះសមិទ្ធិផលវិស័យកសិកម្មនៅខេត្តសៀមរាប និងបានបញ្ជាក់ពីគោលបំណងអញ្ជើញអ្នកវិនិយោគចិនមកកាន់ខេត្តសៀមរាប។ ភាគីចិនក៏បាន អញ្ជើញភាគីកម្ពុជាទស្សនកិច្ចសិក្សានៅខេត្ត Zhejian ជាពិសេសស្នើភាគីកម្ពុជានាំយកផលិតផលកសិកម្មដែលសក្ដានុពលទៅចូលរួមតំាងពិព័រណ៍នៅខេត្តZhejiang នៅខែឧសភា ឆ្នំា២០២៥ ខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម