សិក្ខាសាលាបូកសរុបលទ្ធផលការអនុវត្តគម្រោងឆ្នំា២០២៤ និងផែនការអាជីវកម្មឆ្នំា២០២៥ របស់សហគមន៍កសិកម្ម។
ចេញ​ផ្សាយ ១៧ ធ្នូ ២០២៤
140

សៀមរាប៖ ថ្ងៃអង្គារ២រោច ខែមិគសិរ ឆ្នំារោងឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍បានរៀបចំសិក្ខាសាលាស្តីពី បូកសរុបលទ្ធផលការអនុវត្តគម្រោងឆ្នាំ២០២៤ និងផែនការអាជីវកម្មឆ្នាំ២០២៥ របស់សហគមន៍កសិកម្មនៅសាលប្រជុំតូចស្ថានីយ៍កសិកម្មទឹកវិល ក្រោមអធីបតីភាពលោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកធម្មបណ្ឌិត ហេង មណីចន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងមានការអញ្ជើញចូលរួមពីលោក សុខ ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តឧត្តរមានជ័យ និងការចូលរួមពីសហគមន៍កសិកម្មក្នុងខេត្តសៀមរាបចំនួន០៤សហគមន៍ សហគមន៍កសិកម្មក្នុងខេត្តឧត្តរមានជ័យចំនួន០៣សហគមន៍ សរុបប្រមាណ​៦២នាក់ ស្រី ១៧នាក់។ សិក្ខាសាលានេះ គឺមានគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពរបស់សហគមន៍កសិកម្ម ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ នឹងបានដាក់តាំងបង្ហាញសមិទ្ធផល ដែលសហគមន៍សម្រេចបានមានដូចជា សៀវភៅរបាយការណ៍បូកសរុបប្រចាំឆ្នាំ២០២៤ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ និងផែនការអនុវត្តឆ្នាំ២០២៥ របស់សហគមន៍ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter