កម្មវិធីយកសំណាកវិភាគលើបក្សី។
ចេញ​ផ្សាយ ១៩ ធ្នូ ២០២៤
14

សៀមរាប៖ ថ្ងៃពុធ៣រោច ខែមិគសិរ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នំា២០២៤ លោក នេត ណារ៉ា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានសហការណជាមួយលោកស្រី សេង ប៊ុនណារី ប្រធានមន្ទីរពិសោធន៍វីរុសសាស្រ្ត នៃវិទ្យាស្ថានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះយកសំណាកវិភាគពីបក្សីចំនួន ២០ក្បាល (មាន់១៧ក្បាល ទា៣ក្បាល) ក្នុងនោះ៖ តំបារពីក្លូអ័កចំនួន២០សំណាក និងតំបារពីបំពង់ខ្យល់ចំនួន ២០សំណាក នៅផ្សារពួកស្ថិតនៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ គោលបំណង នៃការចុះយកសំណាក គឺ៖ ដើម្បីអង្កេតតាមដានជំងឺផ្តាសាយបក្សី នៅទីផ្សារបក្សីរស់។

ចំនួនអ្នកចូលទស្សនា
Flag Counter