ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនំាកិច្ចប្រជុំពិភាក្សាពីតម្លៃស្រូវ អង្ករនៅក្នុងខេត្តសៀមរាប។
ចេញ​ផ្សាយ ២០ ធ្នូ ២០២៤
54

សៀមរាប៖ ថ្ងៃសុក្រ៥រោច ខែមិគសិរ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងសហការីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំពិភាក្សាពីតំលៃស្រូវ អង្ករនៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានការចូលរួមពីតំណាងមន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជខេត្តសៀមរាប ឧត្តរមានជ័យ លោក លោកស្រីតំណាង រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវ ក្នុងខេត្តសៀមរាបសរុបចំនួន ១៨នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter