មន្រ្តីជំនាញចុះត្រួតពិនិត្យ និងការធ្វើផ្សព្វផ្សាយការធ្វើអនាម័យសត្វដល់អាជីករនៅក្នុងស្រុកអង្គរធំ។
ចេញ​ផ្សាយ ០៨ មករា ២០២៥
51

សៀមរាប៖ ថ្ងៃពុធ១០កើត ខែបុស្ស ឆ្នំារោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នំា២០២៥  មន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបសហការជាមួយមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរធំ  ចុះត្រួតពិនិត្យការតាំងលក់សាច់សត្វដល់អាជីវករប្រកបអាជីវកម្មពិឃាដ សត្វគោ ក្របី ជ្រូក នៅតាមទីកន្លែងតាំងលក់សាច់ដោយធ្វើការព្យួរផ្ទាំងសាច់ និងមានកម្រាលជាថាសធ្វើពីដែកអ៊ីណុកមានរន្ធសម្រាបបង្ហូរទឹកចេញដើម្បីរក្សាសាច់ឲ្យមានភាពស្ងួត ស្រស់ល្អមិនដាក់គរលើគ្នាធ្វើឲ្យសាច់ឆាប់ធុំក្លិន និងសម្ភារៈប្រើប្រាស់ត្រូវ​លាង​​សំអាតឲ្យបានស្អាតដោយប្រើសាប៊ូឬទឹកក្តៅ និងសាច់ដែលសល់ត្រូវធ្វើការកែច្នៃជាសាច់ប្រឡាក់ ឬងៀត ឬរក្សាទុកនៅកន្លែងត្រជាក់ដើម្បីរក្សាគុណភាពសាច់ឲ្យនៅស្រស់ល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter