លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីចុះពិនិត្យការងារបង្កបង្កើនផលស្រូវប្រាំង នៅស្រុកជីក្រែង។
ចេញ​ផ្សាយ ១០ មករា ២០២៥
33

សៀមរាប៖ ថ្ងៃព្រហស្បតិ៍១១កើត  ខែបុស្ស ឆ្នំារោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យការងារបង្កបង្កើនផលដំណាំស្រូវប្រាំងក្នុងស្រុកជីក្រែង ដោយពិនិត្យឃើញថា ដំណាំស្រូវកំពុងលូតលាស់ល្អ មិនមានសត្វល្អិតឬជម្ងឺបំផ្លាញទេ ទឹកមានគ្រប់គ្រាន់។ ចំពោះតម្លៃស្រូវ OM5451 មានតម្លៃល្អប្រសើរឡើងវិញ បើប្រៀបធៀបទៅនឹងតម្លៃស្រូវរយះពេលមួយសប្តាហ៍កន្លងមកដែលថ្ងៃនេះ តម្លៃស្រូវសើមនៅទីវាល ៨៣០រៀល ក្នុង១គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter