សៀមរាប៖ ថ្ងៃសុក្រ១២កើត ខែបុស្ស ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សាំង សផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី បានអមដំណើរឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋធ្វើស្រែប្រាំង នៅឃុំកែវពណ៌ និងឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប ដែលមានបញ្ហានៅក្នងការចែកចាយទឹកមិនបានស្មើគ្នារវាងអ្នកខាងលើ និងអ្នកខាងក្រោមប្រភពទឹក។ ក្នងពិធីនោះក៏មានការចូលរួមពីលោក ថ្លៃ ចិន អភិបាលរងស្រុកពួក មេឃុំទាំង២ និងប្រជាកសិករ ធ្វើស្រែប្រាំងសរុបចំនួន ២០នាក់។ ក្រោយពីបានស្តាប់បញ្ហាផ្សេងៗរបស់ប្រជាកសិករ និងអ្នកពាក់ព័ន្ធរួចមក ឯកឧត្តមបានណែនាំឱ្យប្រជាពលរដ្ឋ និងសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន សហការគ្នាដើម្បីធ្វើការចែកចាយទឹកអោយបានស្មើគ្នា និងធ្វើការស្នើសុំទឹកពីអាជ្ញាធរជាតិអប្សរាទៅតាមការណែនាំរបស់គាត់។ ជាមួយគ្នានោះ ឯកឧត្តមក៏បានពន្យល់ពីបញ្ហានៃការប្រែប្រួលតម្លៃស្រូវពូជ OM ដែលមានការធ្លាក់ថ្លៃជាងពូជក្នុងស្រុកយើងដែលមានពូជ សែនក្រអូប និងពូជស្រង៉ែ។ ចុងក្រោយឯកឧត្តមបានទទួលយកសំណូមពររបស់ប្រជាកសិកម្ រាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរកវិធានការ និងដំណោះស្រាយជូនប្រជាកសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម