ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលចុះសួរសុខទុក្ខ និងនំាយកអំណោយជូនដល់កងកម្លាំងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្រ្តីអធិការដ្ឋានប្រចាំការនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ស្រុកប្រាសាទបាគង។
ចេញ​ផ្សាយ ១២ មករា ២០២៥
74

សៀមរាប៖ ថ្ងៃសៅរ៍១៣កើត ខែបុស្ស ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នំា ២០២៥ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប លោកធិននី សុទ្ធីនាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងលោក  ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលបានដឹកនាំផ្នែករដ្ឋបាលជលផលក្រោមឱវាទនិងនាយសង្កាត់ពាក់ព័ន្ធ បានអមដំណើរឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានការចូលរួមលោកនាយ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ខា អ៊ីត អនុប្រធានការិយាល័យវិវាទកម្ម បានចុះសួរសុខទុក្ខកងកម្លាំងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប និងមន្រ្តីអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដែលប្រចាំការនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ក្នុងពេលនេះដែរ ឯកឧត្តមនាំយកអំណោយឧបត្ថម្ភរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវគ្រឿងឧបភោគបរិភោគ រួមមាន៖ ថវិកាចំនួន៥ ០០០ ០០០ រៀល ប្រេងម៉ាស៊ូតចំនួន៧០០០ លីត្រ  អង្ករចំនួន ២០០គីឡូក្រាម  បន្លែចម្រុះមួយចំនួន សាច់ជ្រូកចំនួន១៥ គីឡូក្រាម។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូក៏បានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ៣០០លីត្រដល់ខណ្ឌរដ្ឋបាលជលផលសៀមរាបផងដែរ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter