ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈភិបាលខេត្តសៀមរាប ដឹកនំាកម្លំាងចម្រុះចុះបង្រ្កាបបទល្មើសនេសាទនៅភូមិសាស្រ្តក្រុងសៀមរាប។
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២៥
83

សៀមរាប៖ ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំ រោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប អមដំណើរឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងយោធភូមិភាគទី៤ មានទឹកសុទ្ធ ៥០យួរ មី៥កេស ជូនដល់កម្លំាងបញ្ជាការដ្ឋានជួរមុខភ្នំក្រោមរបស់យុទ្ធភូមិភាគទី៤ និងបានចុះបង្ក្រាបបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ ក្នុងដែននេសាទសហគមន៍ចុងឃ្នៀស ចំណុចជ្រោយមាលៀងចំនួន ០២ករណី ដោយក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ក្បាលលបរ៉ាវ ចំនួន ១៣ ឡុក របាំងសាច់អួនប្រវែង ១ ៣០០ម៉ែត្រ ចម្រឹងចំនួន ៤ ៥៣០ដើម លបប្រឹស១០០ ចំនួន១៧លប មានប្រវែង ១៧០ម៉ែត្រ។ ក្នុងប្រតិបត្តិការនេះបានប្រើប្រាស់កម្លំាង ៤០នាក់ និងកាណូតចំនួន ៨ គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter