សៀមរាប៖ លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងសហការីបានសហការជាមួយលោក ម៉ៅ គុម្ពីរ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកអង្គរធំ មេភូមិ (តំណាងមេឃុំស្វាយចេក) និងមន្ត្រីកសិកម្មឃុំស្រុកអង្គរធំចំនួន៣នាក់ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ពូជដំណាំស្រូវ និងការដាំដុះ ដល់កសិករមានមុខរបរធ្វើស្រែ ចំនួន៣៦នាក់ស្រី២៩នាក់ នៅពីភូមិកណ្តោល ឃុំស្វាយចេក ស្រុកអង្គរធំ។ វគ្គបណ្ដុះបណ្ដាលនេះគាំទ្រដោយថវិកាតាមកម្មវិធីឆ្នាំ២០២៥។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម